កំពុងផ្ទុកវីដេអូ
អត្ថបទចម្លង
Khmer, Standard
តើអ្នកធ្លាប់ទទួលបានការអត់ទោសដែរឬទេ?
នៅយប់នោះ
បណ្តាជនជាច្រើនដែលមានកាន់ដាវ និងដំបង ចូលមករកទ្រង់។
អ្នកនាំផ្លូវគេគឺយូដាស
គឺជាសិស្សដែលក្បត់ព្រះយេស៊ូដើម្បីប្រាក់។
ពួកគេចាប់ព្រះយេស៊ូ
ហើយយកទ្រង់ទៅឱ្យអ្នកដឹកនាំសាសនា។
ពេលព្រឹកព្រលឹម
អ្នកដឹកនាំសាសនាប្រមូលផ្តុំគ្នាដើម្បីសួរចម្លើយព្រះយេស៊ូ។
ដោយសារទ្រង់មិនបដិសេធថាទ្រង់ជាព្រះបុត្រារបស់ព្រះជាម្ចាស់
ពួកគេបញ្ជូនទ្រង់ទៅឱ្យលោកពីឡាត ជាអ្នកត្រួតត្រាទីក្រុង
ដើម្បីទាមទារឱ្យប្រហារជីវិតព្រះយេស៊ូ
លោកពីឡាតស្តាប់អ្វីដែលពួកប្រាប់គាត់
តែរកមិនឃើញថាព្រះយេស៊ូមានទោសអ្វីសោះ។
គាត់ចង់ដោះលែងព្រះយេស៊ូ
ក៏ប៉ុន្តែ បណ្តាជនកំពុងតែស្រែកថា
«សម្លាប់គាត់ទៅ សម្លាប់គាត់ទៅ!»
ដូច្នេះលោកពីឡាតធ្វើតាមអ្វីដែលគេសុំ
និងដាក់ទោសឆ្កាងព្រះយេស៊ូ
ទោះជាទ្រង់គ្មានទោសក៏ដោយ។
លោកពីឡាតបញ្ជាឱ្យទាហានធ្វើទារុណកម្មទ្រង់
ដោយការវាយដំ
មុនប្រហារជីវិត។
ពេលពួកគេមកដល់កន្លែងប្រហារជីវិត
ទាហានដំដែកគោលលើដៃ និងជើងទ្រង់
ភ្ជាប់ទៅនឹងឈើឆ្កាងមួយ
ហើយលើកទ្រង់ឡើង។
ពេលជាប់នៅទីនោះ
ទ្រង់មានបន្ទូលថា
«ព្រះបិតាអើយ
សូមអត់ទោសឱ្យពួកគេផង
ដ្បិតពួកគេមិនដឹងថាខ្លួនធ្វើអ្វីទេ»។
ភ្លាមនោះ
ផ្ទៃមេឃប្រែជាងងឹតអស់ពេលបីម៉ោងទាំងកណ្តាលថ្ងៃត្រង់។
ហើយព្រះយេស៊ូមានបន្ទូលថា
«ចប់សព្វគ្រប់ហើយ!»
ហើយទ្រង់ក៏សុគត។
រំពេចនោះ មានរញ្ជួយដីយ៉ាងខ្លាំង។
ដុំថ្មដាច់ចេញពីគ្នា
ហើយផ្នូរត្រូវបើកឡើង។
មនុស្សជាច្រើនដែលស្រឡាញ់ព្រះជាម្ចាស់ ប៉ុន្តែបានស្លាប់ទៅហើយ
បានរស់ឡើងវិញ!
ពួកគេចេញពីផ្នូរមក
និងបង្ហាញខ្លួនឱ្យមនុស្សជាច្រើនក្នុងទីក្រុងឃើញ!
ពួកគេនៅរស់!
ក្នុងពេលតែមួយ
សិស្សមួយចំនួនរបស់ព្រះយេស៊ូដាក់ព្រះសពទ្រង់ចុះ
ហើយដាក់ព្រះសពក្នុងផ្នូរថ្មីក្បែរនោះ។
ពួកគេប្រមៀលថ្មមួយដុំធំ
ដើម្បីបិទច្រកចូល។
បីថ្ងៃក្រោយមក
ពេលព្រឹកព្រលឹម
ស្រ្តីមួយក្រុមដែលដើរតាមព្រះយេស៊ូ
បានទៅផ្នូរទ្រង់។
ពេលពួកគេទៅដល់ ពួកគេឃើញផ្ទាំងថ្មធំត្រូវបានរំកិលបើក។
ពួកគេប្រញាប់ចូលទៅក្នុង
ប៉ុន្តែបាត់ព្រះសពព្រះយេស៊ូហើយ!
រំពេចនោះ មានទេវតាពីរអង្គបង្ហាញខ្លួន និងពោលថា
«ហេតុអ្វីបានជាអ្នកមករកមនុស្សរស់ នៅក្នុងចំណោមមនុស្សស្លាប់ដូច្នេះ?
ព្រះយេស៊ូប្រាប់អ្នកថា
ទ្រង់នឹងសុគត ហើយនឹងរស់ឡើងវិញនៅថ្ងៃទីបី!»
ពួកគេចងចាំព្រះបន្ទូលទ្រង់។
និងទៅប្រាប់សិស្សដទៃពីអ្វីដែលបានកើតឡើង។
តើការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូ
មានន័យដូចម្តេចសម្រាប់អ្នក?